ដំណឹងល្អ!ឆ្នេរធំៗ២ក្នុងក្រុងព្រះសីហនុដាក់Wifiឱ្យភ្ញៀវទេសចរប្រើដោយឥតគិតថ្លៃ!
(ខេត្តព្រះសីហនុ)៖ ឆ្នេរធំៗចំនួន២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូត្រេះ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដាក់ឱ្យមាន Wi-Fi សាធារណៈ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរប្រើប្រាស់ដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្វែងរកទីតាំងនៅតាមឆ្នេរទាំង២ខាងលើ គឺនឹងអាចភ្ជាប់Wifiដោយការស្កេន QR Code៕
តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/