វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ បានអោយដឹងនៅថ្ងៃទី២៩ ធ្នូ ២០២៣ នេះថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៨២៨នាក់ លើជំនាញចំនួន ១៤ មានដូចជា: ការងារកំបោរ ការដំឡើងបណ្ដាញបំពង់ទឹក ការដំឡើងបណ្ដាញអគ្គសនីក្នុងអគារ ការដំឡើងសរសៃដែក ការដំឡើងពុម្ព ការថែទាំ និងជួលជុលបរិក្ខារអេឡិកត្រូនិក ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី សេវាកម្មកុំព្យូទ័រ សេវាកម្មធនធានមនុស្ស សេវាកម្មអតិថិជន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។

លោកបន្ត ថាវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ។
ទន្ទឹមនឹងនេះ លោក តាំង យឿន បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀនស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕អាចជារូបភាពនៃ 10 នាក់អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទអាចជារូបភាពនៃ 8 នាក់ និង មនុស្សកំពុងសិក្សា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds