លោក នេត្រ ភក្ត្រា ស្នើដល់អាជ្ញាធរ ចូលរួមការពារអភិរក្សសត្វផ្សោត ជីវចម្រុះតាមដងទន្លេមេគង្គ និងធនធានធម្មជាតិនៅក្នុងខេត្តក្រចេះ

(ក្រចេះ)៖ ថ្លែងក្នុងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវចម្រុះតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀត ក្នុងខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា ការចូលរួមការពារអភិរក្សបែបនេះ ដើម្បីជាប្រភពចំណូល បង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍មកលេងកំសាន្តជាច្រើនក្នុងមួយឆ្នាំៗ ដែលជាភាពរស់រវើកនៃសេដ្ឋកិច្ច ក្នុងខេត្តក្រចេះ។ លោក នេត្រ ភក្ត្រា ក៏បានប្រាប់ឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឲ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អរួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ជំរុញលើកទឹកចិត្ត ឲ្យសហគមន៍មូលដ្ឋានចូលរួម ឲ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឲ្យមកកំសាន្ត កាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ៕អាចជារូបភាពនៃ 15 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 1​ នាក់

អាចជារូបភាពនៃ 2 នាក់អាចជារូបភាពនៃ 4 នាក់អាចជារូបភាពនៃ 2 នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds