ប្រធានIOM សរសើរក្រសួងការងារលើយន្តការការពារសិទ្ធិពលករនៅក្រៅប្រទេស

ភ្នំពេញ​៖ ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិពលករទសន្តប្រវេសន៍ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជាច្រើនទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។

ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ លោកស្រីKristin Parco បានអោយដឹងថា ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ដែលបានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក។ តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ»។

លោកស្រី បានបន្ថែមថា ពលករចំណាកស្រុកកម្ពុជាគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេចដ្ឋកិច្ចជាតិតាមរយៈចំណូលប្រមាណ២.២ពាន់លាន់ដុល្លារក្នុងរយៈពេល១ឆ្នាំៗខណៈដែលកម្ពុជាមានពលរដ្ឋចំណាកស្រុកប្រមាណ១.៣លាននាក់ដែលកំពុងបម្រើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និងរាជាណាចក្រអារ៉ាប៊ីសាវអូឌីត។ សម្រាប់លោកស្រី បើទោះបីជាបញ្ហាពលករចំណាកស្រុកជាបញ្ហាអន្តរជាតិនិងមានភាពស្មុគស្មាញ ប៉ុន្តែក្នុងនាមIOM និងអង្គការអន្តរជាតិខាងការងារ(ILO) បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការធ្វើចំណាកស្រុកដោយស្របច្បាប់៕អាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង ជើងតម្កល់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds