ដំណាំ​គម្រប​ដី ជួយ​លើកកម្ពស់​គុណភាព​ដី និងជួយ​ទាំង​ជីវភាព​ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង ៖ ​អ្នកជំនាញ​កសិកម្ម បានអោយដឹងថា ដំណាំ​គម្រប​ដី ជា​ច្រើន​ប្រភេទ ដែល​បាន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តបាត់ដំបង ដាំ​ដុះ មិន​ត្រឹមតែ​ចូលរួម​លើកកម្ពស់​គុណភាព​ដី ឲ្យ​មាន​ជីវជាតិ​នោះ​ទេ វា​ក៏​បាន​ជួយ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដាំ​ដុះ​ដំណាំ​នោះ​ផង​ដែរ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ លោក សរ វេ​ង ទីប្រឹក្សា​ផ្នែក​បច្ចេកទេស នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម នៅ​កម្ពុជា បានអោយដឹងថា សព្វ​ថ្ងៃនេះ កសិករ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​ជីវជាតិ​ដី ពិសេស​នោះ នៅ​តំបន់​ខ្ពស់​រាប នៅ​ពេល​កសិករ​ចាប់ផ្តើម​ដាំ​ដុះ គាត់​ត្រូវការ​ភ្ជួរ​ដី​ជា​ច្រើន​ដង ដែល​កត្តា​មក​ពី​ការ​ហូរ​ច្រោះ​ដោយ​ទឹក ។

លោក​ថា «នៅ​ពេល ដែល​ដី​បាត់បង់​ជីវភាព​ធ្វើ​ឲ្យ​បាត់បង់​ទិន្នផល ជា​ហេតុ ធ្វើ​ឲ្យ​គាត់​ជំរុញ​ការ​ប្រើប្រាស់​ថ្នាំពុល កសិកម្ម ជីវ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ជាង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល បរិស្ថាន​ផង​ដែរ។ ដោយសារ​តែ​ឃើញ​ពី​ផល​ប៉ះពាល់ ដូច្នេះ​បាន​ទើប​អគ្គនាយករ​ដ្ឋា​ន​គ្រប់គ្រង​ដី​កសិកម្ម សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អន្តរជាតិ បាន​ចាប់ផ្តើម​អនុវត្តន៍​ការងារ អភិរក្ស ដែល​ការងារ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ដី​មាន​ជីវជាតិ​ប្រើ​ជាង​ជា​មុន​តាម​រយៈ​ប្រភេទ​ដំណាំ​គម្រប​ដី ដែល​មាន​ច្រើន​ប្រភេទ»

លោក សរ វេ​ង បាន​បន្ថែម​ថា «​ដំណាំ​អភិរក្ស គឺ​យើង​ដាំ​តាម​បច្ចេកទេស​ដោយ​អត់​ភ្ជួរ​រាស់ មាន​ន័យ​យក​តាម​លំនាំ​ធម្មជាតិ​ដោយ​កាត់​បន្ថយ​ការ​ភ្ជួរ​រាស់​ដី អ៊ីចឹង​យើង​ថា ក្នុង​ដី​មាន​សត្វ​ជា​ច្រើន​ក្នុង​ដី រហូត​ដល់​មាន​រាប់​លាន​ប្រភេទ ដោយ​ខ្លះ​មើល​ឃើញនឹងភ្នែក ខ្លះ​ទៀត​មើល​មិនឃើញ​ក៏​មាន​» ។ នៅ​ពេល​ដាំ​ដំណាំ​គម្រប​ដី អាច​ជួយ​ដល់​គុណភាព​ដី ដូច​ជា​ធ្វើ​ជា​ជី​ផង​ដែរ​។ ដំណាំ​ប្រភេទ​នេះ មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​មានគុណ​ភាព​ដី​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​កសិកម្ម​រក​ប្រាក់​ចំណូល​បាន​ច្រើន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា បើសិន​កសិកម្ម​ដាំ​ដំណាំ​ដំណាំ​គម្រប​ដី​នេះ ដី​គាត់​អត់​មាន​ស្មៅ​ចង្រៃ​នោះ​ទេ អ៊ីចឹង​វា​មិន​អាច​បង្កើត​គ្រាប់ ដើម្បី​ដុះ​នៅ​ពេល​ក្រោយ​ទៀត​ទេ​។ លោកបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​បើ​គាត់​ចាំ​ដំណាំ​ដូច​ជា​ពោត សណ្តែក​គាត់​ទទួល​បាន​លុយ​តិច ប៉ុន្តែ​បើ​គាត់​ដាំពោត ហើយ​ដាំ​ដំណាំ​គម្រប​ដី​នេះ គាត់​នឹង​ទទួល​បាន​លុយ​មួយ​ម្តងទៀត អី​ញ្ចឹ​ង​ដំណាំ​នេះ​មួយ​ហិតា​គាត់​ចំណេញ​លុយ​បាន​ប្រហែល​៥០០​ដុល្លារ​ទៅ​៦០០​ដុល្លារ លើ​នឹង​ទៀត​។ ដូច្នេះ​បើ​គាត់​ដាំពោត ចំណេញ​បាន​៥០០​ឬ​៦០០​ដុល្លារ ហើយ​គាត់​ដាំ​ដំណាំ​ទៀត​គាត់​ចំណេញ​ប្រហែល​១​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ការ​ចំណេញ​ក៏​ផ្តល់​ប្រយោជន៍​ដល់​គាត់​នៅ​ថ្នាំ​ក្រោយ​ទៀត​ផង​ដែរ​។

ចំណែក​លោក លាង សំ​រិ​ទ្ធ ជា​បុគ្គលិក​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាត់ដំបង និង​ជា​អ្នក​អ្នកគ្រប់គ្រង​គម្រោង បាន​លើក​ឡើង​ថា កា​ដាំ​ណាំ​គម្រប​ដី​បាន​ផ្តល់​គុណប្រយោជន៍ ដូច​ជា​កា​រត់​បន្ថយ​ការ​ភ្ជួរ​រាស់ និង​កាត់​បន្ថយ នៃ​ការ​លិច​ផ្ទះ​កញ្ចក់​ផង​ដែរ​។ ជាង​នេះ​ជួយ​ឲ្យ​ដី​មានគុណ​ភាព​ដី​ល្អ​ដំណាំ​ដាំ​បាន​ទិន្នផល​ខ្ពស់ ។

សូម​ជម្រាប​ថា ដំណាំ​គម្រប​ដី​មាន​ដូច​ជា ៖ ចង្ក្រង់ស្វា​ស្លឹក​តូច មី​លែ​ក សង់​ត្រូ ស្លឹ​ឡូ ស​ណ្តែ​ង​អង្រែ ស្គួយ ចង្ក្រង់ស្វា​ស្លឹក​ធំ​ជាដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds