ពិតជាមោទនភាព! កូនខ្មែរមួយរូបនេះ កញ្ញា រិទ្ធីលំអរពេជ្រ នឹងបង្ហាញខ្សែភាពយន្តខ្លីរបស់ខ្លួននៅមហោស្រពភាពយន្ត អន្តរជាតិ CANNES ប្រទេសបារាំង

ស្ថាបនិកភ្លើងគប់ និង ជាអ្នកបង្កើតមហោស្រពសិល្ប:បុណ្យភូមិ កញ្ញា រិទ្ធីលំអរ ពេជ្រ បានធ្វើអោយកម្ពុជាមោទនភាព ជាថ្មីម្តងទៀតក្នុងនាមជាកូនខ្មែរ ដែលពាំនាំនូវខ្សែភាពយន្តខ្លីរបស់ខ្លួនទៅបង្ហាញនូវមហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំង។

បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផលិតករភាពយន្ត ក្នុងកម្មវិធី The Directors Factory អ្នករៀបចំកម្មវិធី នឹងធ្វើការជ្រើសរើសខ្សែភាពយន្តរបស់ផលិតករនានា ដើម្បីបង្ហាញក្នុងមហោស្រពអន្តរជាតិ Cannes។ ក្នុងចំណោមផលិតករជាច្រើនរូប ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នេះមានតែខ្សែភាពយន្តរបស់ ផលិតករ៤ក្រុម ដែលមាន៨រូបប៉ុណ្ណោះដែលមានឪកាសយកមកបញ្ចាំងនូវព្រឹត្តិការណ៍អន្តរជាតិនេះ។ ក្នុងនោះស្នាដៃរបស់កញ្ញារិទ្ធីលំអរពេជ្រ តំណាងអោយកម្ពុជា សហការជាមួយផលិតករហ្វីលីពីន ត្រូវបានជ្រើសរើសជាពិសេស។ ខ្សែភាពយន្តខ្លីនេះនឹងចាក់បញ្ចាំងក្នុងរាត្រី Directors’ Fortnight (aka Quinzaine des Cineastes) នៅក្នុងខែឧសភា។

កញ្ញារិទ្ធី លំអរពេជ្រ បានលើកឡើងទាំងចិត្តរំភើបថា……..

ខ្សែភាពយន្តខ្លីរបស់ផលិករកម្ពុជាដែលសហការជាមួយផលិតករហ្វីលីពីន នឹងចាប់ផ្តើមការ តម្លើងសាច់រឿង និង ថតនៅក្នុង ខែមីនាឆ្នាំក្រោយនេះ នៅ Dapitan ដែលជាទីក្រុងមួយនៅ ក្នុងឧបទ្វីប Zamboanga របស់ប្រទេស ហ្វីលីពីន ដែលត្រូវបានគេស្គាល់ថាជាទីសក្ការបូជាជាច្រើន និង ជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

សូមបញ្ចាក់ថា មហោស្រពភាពយន្តអន្តរជាតិ CANNES នៅប្រទេសបារាំងដែល ជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលបញ្ចាំងខ្សែភាពយន្តថ្មីៗគ្រប់ប្រភេទ និង ភាពយន្តឯកសារពីជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1946 ហើយជាមហោស្រពភាពយន្តធំមួយក្នុងចំនោមមហោស្រពភាពយន្តអឺរ៉ុបធំៗ ចំនួន៣ ដូចជា ហោស្រពភាពយន្តទីក្រុង Venice ក្នុងប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ក្នុងប្រទេសអាឡឺម៉ង់។


កញ្ញា៖ រិទ្ធី​លំអរ ពេជ្រ
ស្ថាបនិកភ្លើងគប់
លេខទំនាក់ទំនង ០៩៣ ៧៩៧ ៤៩៥

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds