ស្លាប់៨នាក់និងរងរបួសធ្ងន់ស្រាលចំនួន១៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៣លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី០នាក់), រងរបួសសរុប១៣នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០៥នាក់ (យប់ ០៤នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់៣លើក (ស្លាប់៣នាក់), ងងុយ១លើក ៕