រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សបំពេញភារកិច្ចឱ្យបានល្អ កុំទោមនស្សនឹងក្រុមអគតិ

ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ ពីក្រុមអគតិមួយចំនួនដែលថាក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានអោយដឹងថា មន្រ្តីឧទ្យានុរក្ស បានចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើ ដោយឥតគិតពីពេលវេលា ឬ សុវត្ថិភាពផ្ទាល់ខ្លួននោះទេ មន្រ្តីខ្លះ បាន ទទួលមរណភាពដោយត្រូវឈ្មួញកាប់ឈើបាញ់ប្រហារ ខណៈចុះបំពេញបេសសកម្ម ហើយមន្រ្តីខ្លះទៀតត្រូវជាប់អន្ទាក់ និងបញ្ហាប្រឈមជាច្រើនទៀត នៅក្នុងព្រៃពេលបំពេញការងារ ប៉ុន្តែរឿងរ៉ាវទាំងនេះមិនត្រូវបានមានការលើកទឹកចិត្ត និងចុះផ្សាយឡើយ តែបែរជារងនូវការរិះគន់ ប្រមាថថាអសមត្ថភាពទៅវិញ។

ក្នុងនាមជា ប្រជាពលរដ្ឋកម្ពុជា អ្នកស្រឡាញ់ធនធានធម្មជាតិរបស់ខ្មែរ ហេតុអ្វីមិនរួបរួមគ្នាធ្វើការងារនេះ ឱ្យទទួលបានជោគជ័យ ដើម្បីបង្ហាញ ទៅអន្តរជាតិពីសម្រស់ធនធានព្រៃ ឈើរបស់ខ្មែរយើង ដើម្បីទាញយកផលជាវិជ្ជមានជួយ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ទាំង នោះ ហើយបែរទៅជាបន្ទោសបង្អាប់គ្នាទៅវិញ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបើកឱកាសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។

បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បាន និងកំពុងអនុវត្តនូវវិធានការ៤ណុច យ៉ាងម៉ឺងម៉ាត់ ដែលរួមមាន ១៖ ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និង បញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២៖ សហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែល មានតួនាទី ភារកិច្ច គ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត។ ៣៖ សហការ ជាមួយគណៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមលើកិច្ចសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើ ឱ្យ ច្រើន ជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ ២០៥០៕អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 11 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង មនុស្សកំពុងសិក្សាអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ 3 នាក់ និង ស្មៅ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds