ម្ចាស់ឡានខ្លាញ់គោទី៣ ពីប៊ូសស្រ្តង បានទៅលើកីឡាករគុនខ្មែរ លន បញ្ញា
កីឡាករប្រដាល់ លន បញ្ញា បានក្លាយជាម្ចាស់រង្វាន់រថយន្តថ្មីសន្លាងពីប៊ូសស្ត្រងទី៣ បន្ទាប់ពីបានផ្តួលដៃគូ២រូបក្នុងទឹកទី២ដូចគ្នាក្នុងមួយរាត្រី នៅសង្វៀនបាយ័ន យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
បើគិតពីស្ថិតិប្រកួតគុនខ្មែរប្រមាណ៣ឆ្នាំចុងក្រោយ លន បញ្ហា មិនធ្លាប់បរាជ័យឡើយ ទោះជាប៉ះដៃគូជាមិត្តរួមជាតិ ឬបរទេសក៏ដោយ។ លើកលែងតែការប្រកួតជំនាញឃីកបុកស៊ីងដែលរូបគេធ្លាប់ចាញ់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះដូចជាការប្រកួតក្នុងកីឡាស៊ីហ្គេម និងឃីកបុកស៊ីងជើងឯកអាស៊ីជាដើម៕