អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ពលករខ្មែរនៅក្រៅប្រទេសមិនស្ថិតនៅក្នុងស្ថានភាពជាទាសករ នោះទេ

(ភ្នំពេញ) ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវាយតម្លៃ និងគោលការណ៍ពាក់ព័ន្ធទៅនឹងពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយយ៉ាងច្បាស់លាស់ និងបានត្រៀមទុកជាមុនទៅតាមដំណាក់កាលនៃការអភិវឌ្ឍនីមួយៗ ឆ្លើយតបទៅនឹងដំណើរការវិវត្តនៃសកលភាវូបនីយកម្មក្នុងល្បឿនយ៉ាងលឿនជាមួយនឹងការរីកចម្រើនឥតឈប់ឈរ នៃវិស័យពាណិជ្ជកម្ម សេវាកម្ម កសិ-ឧស្សាហកម្ម ក៏ដូចជាវិស័យផ្សេងៗដែលស្ថិតនៅក្នុងទិសដៅបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានសង្កត់ធ្ងន់ថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសគឺមិនស្ថិតនៅក្នុង ស្ថានភាពជាទាសករ ដូចសម័យកាលដែលប្រទេសអភិវឌ្ឍមួយចំនួន បានជួញដូរមនុស្សដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មកន្លងមកនោះទេ។ និន្នាការចំណាកស្រុកទៅកាន់បរទេស ដើម្បីការងារនិងជីវភាពរួមជាមួយបទពិសោធន៍គឺជាលក្ខខណ្ឌសកលដែលប្រជាពលរដ្ឋនៃប្រទេសមួយចំនួនធំក្នុងពិភពលោកកំពុងអនុវត្តជាក់ស្តែង៕

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖

អត្ថបទ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds