ក្រុមហ៊ុនប៊ូសស្ត្រង ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ ដើម្បីជាការលើកទឹកចិត្ត

គុនខ្មែរ៖ តំណាងក្រុមហ៊ុនប៊ូសស្ត្រង ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ នាំយកកម្មវិធីកក្រើកល្បីរន្ទឺ មានរង្វាន់ធំៗផ្តល់ជូនកីឡាករគុនខ្មែរដទៃទៀត ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីល្បាញពាសពេញពិភពលោក។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៃព្រឹត្តិការណ៍“ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះលោក Chris Topher ជាតំណាងឱ្យក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានអោយដឹងថា មហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្ត្រគុនខ្មែរដំបូងគេប្រកួតដណ្តើមឡានទី៣ពីប៊ូសស្ត្រង។ លោកថា«ប៊ូសស្ត្រង ពិតជាមានមោទនភាពណាស់ដែលបានឃើញបងប្អូនយ៉ាងច្រើនកុះករគាំទ្រប្រដាល់គុនខ្មែរ និងព្រឹត្តិការណ៍ចារជាប្រវត្តិសាស្ត្រ “ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន»

ដោយឡែកលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានអោយដឹងថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមឡានក្នុងប្រភេទទម្ងន់ 65Kg នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជា ទី១ ចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ទី២ រួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទី៣ ចូលរួមបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រី ក្រុមការងារ កីឡាករ និងកីឡាការិនីរបស់យើង » និងទី៤ ចូលរួមជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរៗដែល ជាសម្បត្តិវប្បធម៌ជាតិ ́ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតជាលក្ខណៈជាតិអន្តរជាតិ។

-សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងប្ដេជ្ញាអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តសហកាជាមួយក្រុម ការងាររបស់ស្ថានីយ៍ទូរទស្សន៍ B1V ដើម្បីរៀបចំគ្រប់ការងារដែលមានការពាក់ព័ន្ធទាំងអស់ជាពិសេស ការងារបច្ចេកទេសរៀបចំមន្ត្រីបច្ចេកទេស និងកីឡាករ សំដៅទទួលបានជោគជ័យលើការប្រកួត និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស។ 

ចំណែក លោក គង់​ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និង BTV News បានអោយដឹងដែរថា   ព្រឹត្តិការណ៍ប្រដាល់នេះ ជាការតែរបបថ្មីមួយបែបទៀតសម្រាប់កម្មវិធីប្រដាល់របស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ពីព្រោះយើងបានចូលរួមបណ្ដុះបណ្ដាល និង អភិវឌ្ឍន៍ លើវិសយ័គុនខ្មែរ ក៏ដូចជាបានលើកស្ទួយជីវភាពដល់កីឡាករ កីឡាការនី។ លោកថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ប្តេជ្ញានឹងបន្តការផលិតនិងបង្កើតកម្មវិធីប្រដាល់ប្រកបដោយគុណភាពខ្ពស់ ជាមួយរចនាសម្ព័ន្ធការងារថ្មី ប៉ុន្តែឈរលើគោល នៅចាស់តែមួយតើធ្វើយ៉ាងណាគាំទ្រនិងលើកស្ទួយវិស័យប្រដាល់គុនខ្មែរផ្សព្វផ្សាយឲ្យកាន់តែខ្លាំង ដើម្បីបង្ហាញទៅកាន់ពិភពលោក៕អាចជារូបភាពនៃ 6 នាក់ និង អត្ថបទអាចជារូបភាពនៃ 11 នាក់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds