ព្រះភិក្ខុ អគ្គបណ្ឌិតោ ពេជ្រ ស្រស់យកបច្ច័យជាង២លានរៀលបានពីការបិណ្ឌបាត្រជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

ជាទឹកព្រះទ័យគួរគោរព និងកោតសរសើរខ្លាំង ដោយព្រះភិក្ខុ អគ្គបណ្ឌិតោ ពេជ្រ ស្រស់ បានសម្រេចយកបច្ច័យដែលបានមកពីការនិមន្តបិណ្ឌបាត្រពីញាតិញោមបានបច្ច័យមួយចំនួនបូករួមនឹងបច្ច័យអាត្មាផ្ទាល់ផង ព្រមទាំងបច្ច័យភិក្ខុសង្ឃដែលបានបួសជាមួយអាត្មាផងមានចំនួនជាង២លានរៀលបានយកមកជូនពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដើម្បីរួមចំណែកជួយកុមារកម្ពុជាដែលមកព្យាបាលនៅមន្ទីរពេទ្យនេះ។

យោងតាមសំណេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះភិក្ខុ អគ្គបណ្ឌិតោ ពេជ្រ ស្រស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសរសេរយ៉ាងដូច្នះថា៖ «ពុទ្ធកិច្ចទាំងប្រាំរបស់ព្រះសម្មាសម្ពុទ្ធ គឺមាននិមន្តបិណ្ឌបាត្រមួយផងដែរក្នុងចំណោមប្រាំពុទ្ធកិច្ចនោះ ក្នុងន័យនេះអាត្មាភាពបានធ្វើកិច្ចបិណ្ឌបាត្រពីញាតិញោមបានបច្ច័យមួយចំនួនបូករួមនឹងបច្ច័យអាត្មាផ្ទាល់ផង ព្រមទាំងបច្ច័យភិក្ខុសង្ឃដែលបានបួសជាមួយអាត្មាផងមានចំនួនជាង២លានរៀលបានយកមកជូនពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដើម្បីរួមចំណែកជួយកុមារកម្ពុជាដែលមកព្យាបាលនៅមន្ទីរពេទ្យនេះ។ សូមម្ចាស់ទាននិងញាតិញោមពុទ្ធបរិស័ទអនុមោទនាបុណ្យ»។

សូមបញ្ជាក់ថា ព្រះភិក្ខុ អគ្គបណ្ឌិតោ ពេជ្រ ស្រស់ គឺជាប្រធានគណបក្សយុវជនកម្ពុជា ដោយការចូលសាងផ្នួសរបស់ព្រះតេជគុណ ត្រូវបានគេមើលឃើញថា ដោយសារតែកន្លងទៅ ព្រះអង្គសមានជំនឿជឿជាក់ខ្លាំង និងមានចិត្តជ្រះថ្លាទៅលើព្រះពុទ្ធសាសនា។ ជាពិសេស ការចូលសាងផ្នួសរបស់ព្រះអង្គ គឺមិនភ្លេចឡើយនូវការយកបច្ច័យដែលទទួលបានពីការនិមន្តបិណ្ឌបាត្រ ដើម្បីទុកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds