១១ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង ៥,៨ពាន់លានដុល្លារ

គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង ៥,៨ពាន់លានដុល្លារ កើនឡើង ៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៥,៥ពាន់លានដុល្លារអាមេរិក វៀតណាមជាប់លំដាប់លេខរៀងទី៣ ក្នុងការដោះដូរទំនិញជាមួយកម្ពុជា បន្ទាប់ពីចិន និងអាមេរិក។

យោងតាមរបាយ​ការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា ការនាំចេញរបស់កម្ពុជា ទៅវៀតណាម ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទំហំជាង ២,៦១ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៣,២ពាន់លានដុល្លារ។ ក្នុងនោះ ទំនិញដែលកម្ពុជានាំចេញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និងកៅស៊ូ​ជាដើម ខណៈការនាំចូលវិញមានដែកថែប ប្រេងឥន្ធនៈ និងផលិតផលវាយនភណ្ឌ។

ទន្ទឹមនឹងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ១១ ខែធ្នូ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតី​នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

តាមរយៈជំនួបទ្វេភាគី នៅថ្ងៃទី១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាទៅមុខបន្ថែមទៀត សំដៅឆ្ពោះទៅសម្រេច​ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូល​កម្រិតខ្ពស់​នៅឆ្នាំ២០៥០ ជាក់ជាមិនខាន។

ភាគីទាំងពីរ ក៏បានពិភាក្សាលើការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យឱ្យ​ទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជន​ប្រទេសទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ជាដើម៕៧ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម កើនដល់ ជាង៦ប៊ីលានដុល្លារ – DAP News

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds