ស្លា.ប់៣នាក់និងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៧នាក់ (យប់ ១១នាក់)។នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៤លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០នាក់) និងប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) ៕