បញ្ជូនខ្លួនMMOម្នាក់ទៅតុលាការក្រោយផលិតនិងចែកចាយវីដេអូសម្ដែងជាចាប់ក្មេង

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ​នៅ​ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ​យ៉ាង​ខ្លាំង​លើ​ការ​ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម​។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ​បាន​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិឆ័យ​ឲ្យ​បាន​ច្បាស់​មុន​ផលិត​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​ ឬ​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​ធ្វើ​ឲ្យ​សាមី​ខ្លួន​បំពាន​លើ​ច្បាប់​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds