រដ្ឋមន្ត្រីបរិស្ថានកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍ នៅកិច្ចប្រជុំ (COP28) នៅទី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

លោកបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជានៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28)នៅទី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ 2023។
តាមការគ្រោងទុក លោកបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ (COP28) ពីកម្ពុជា ដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។
ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាប ក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ មានប្រសាសន៍លើកឡើង បន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងឱកាសមុនអញ្ជើញចូលរួមកិច្ចប្រជុំ។
សូមបញ្ជាក់ថា ជាក្នុងដំណើរឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ កម្ពុជាកំពុងផ្តោតលើអាទិភាពដល់ យុទ្ធសាស្ត្រ ‘កម្ពុជាបៃតង’ដែលមានគោលបំណងដាំដើមឈើ ឱ្យបានជាង១លានដើមក្នុងមួយឆ្នាំ ដើម្បីទទួលបានគម្របព្រៃឈើ ៦០% និងជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds