រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ធុងសំរាមតាមសាលារៀន ជំរុញបន្ថែមការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ត្បូងឃ្មុំ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រកាសលើកទឹកចិត្តផ្តល់ធុងសម្រាប់ញែកសំរាម ដល់សាលរៀន នីមួយៗ បន្ទាប់ពីសិស្សានុសិស្ស និងលោកគ្រូអ្នមកគ្រូ បានចូលរួមក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក និងបានប្តេជ្ញចិត្ត«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានទូលំទូលាយ នៅទូទាំងប្រទេស។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងសិស្សទទួលបាននិទ្ទេស A នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត មានអោយដឹងថា កន្លងមកប្រជាពលរដ្ឋ បានចូលរួមបន្តអនុវត្តនូវយុទ្ធនាការ បានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» ។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការដែលយើងទាំងអស់គ្នា ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការផ្តល់ធុងសំរាម ចំនួន២ធុង ចាប់ផ្តើមពីថ្ងៃនេះ ជូនសាសរៀនដំបូងនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យមានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមយុទ្ធនាការយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» កាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីសាលារៀននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣។ រហូតដល់ ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការ បានជំរុញឲ្យមាន អ្នកចូលរួមដោយផ្ទាល់ សរុបចំនួន 3,317,594 នាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ ជាង១១ម៉ឺននាក់ សិស្សានុសិស្សជិត៣លាននាក់ នៅតាមសាលារៀន៧ពាន់សាលា កម្មករ កម្មការនី និងអ្នកចូលរួមផ្សេងៗទៀតប្រមាណ៥៧ម៉ឺននាក់ ដោយផ្សព្វផ្សាយ តាមរោងចក្រសហគ្រាសចំនួ187 ការចូលរួមពីវត្តអារាម29 និងសហគមន៍ ទីប្រជុំជន 74ចំនួន កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕អាចជារូបភាពនៃ 9 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ មនុស្សច្រើនអាចជារូបភាពនៃ 3 នាក់, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ 7 នាក់, ប្រាសាទ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds