ឈ្មួញជួញដូរស្ករសជាជនជាតិវៀតណាមម្នាក់ទទួលប្រាក់កក់ជាង២ម៉ឺនដុល្លារពីជនជាតិវៀតណាម​ដូចគ្នា​ តែគ្មានទំនិញឱ្យ​និងមិនព្រមសងប្រាក់វិញឡេីយ

(ភ្នំពេញ):​ ជនជាតិវៀតណាមម្នាក់​ ដែលជាឈ្មួញរកស៉ីទិញលក់ស្ករស​ បាន​រត់គេចខ្លួន​ បន្ទាប់ពីទទួលប្រាក់កក់សរុបចំនួន២ម៉ឺនដុល្លារអាមេរិក​ ពីជនជាតិវៀតណាមដូចគ្នា​ ពាក់ព័ន្ធនឹងការទិញ~លក់ស្ករស​។

ជនជាតិវៀតណាមជាអ្នកលក់ស្ករសខ្យល់

បុរសជនជាតិវៀតណាម​ ជាអ្នកលក់ស្ករស​ ហេីយពុំមានទំនិញឱ្យទៅភាគីជាអ្នកទិញដែលជាជនជាតិវៀតណាមដូចគ្នានេះមានឈ្មោះ HOANG TRUNG THANH អាយុ៤២ឆ្នាំ​ រស់នៅភូមិព្រែកប្រា​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ កាន់អត្តសញ្ញាណប័ណ្ណលេខP00600364។​

 

ជនរងគ្រោះជាជនជាតិវៀតណាមចំពោះជនរងគ្រោះដែលជាភាគីអ្នកទិញមានឈ្មោះ​ ឡេ​ ថាន់ហាយ​ ភេទប្រុស​ អាយុ៥៤ឆ្នាំ​ ជាជនជាតិវៀតណាម​ រស់នៅសង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។

 

បេីយោងតាមកិច្ចសន្យាសងប្រាក់​ ធ្វេីនៅថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ជនជាតិវៀតណាមឈ្មោះ HOANG TRUNG THANH ជាភាគីអ្នកលក់ស្ករស​ខ្យល់​ បានសន្យាថា​នឹងសងប្រាក់២ម៉ឺនដុល្លារ​ ទៅឱ្យភាគីជនរងគ្រោះជាអ្នកទិញ​វិញ​ ចន្លោះពីថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ដល់ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ជាពិសេស​ ជនជាតិវៀតណាមជាអ្នកលក់ស្ករសខ្យល់នេះ​ បានប្រកាសច្បាស់ៗថា​ បេីខ្លួនពុំសងប្រាក់ទាំង២ម៉ឺនដុល្លារ​ នៅត្រឹមថ្ងៃទី២៨​ ខែវិច្ឆិកាទេ​ គឺខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ចុងក្រោយដល់ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឈ្មួញលក់ស្ករសខ្យល់ដដែលនេះ​ មិនបានសងប្រាក់កក់២ម៉ឺនដុល្លារ​ ដូចការអះអាងនៅក្នុងកិច្ចសន្យាដែលធ្វេីនៅថ្ងៃទី១៩​ ខែវិច្ឆិកាឡេីយ​ ហេីយបានគេចវះថែមទៀត។


គួរបញ្ជាក់ដែរ​ ករណីឆបោកប្រាក់​តាមរយៈការទទួលប្រាក់កក់​ ហេីយគ្មានទំនិញ(ស្ករស)ឱ្យភាគីអ្នកទិញនេះ​ ក៏មានជនរងគ្រោះជាជនជាតិខ្មែរផងដែរ​ ដោយជនជាតិខ្មែរនេះ​ គឺជាសាក្សីក្នុងកិច្ចសន្យាទិញ~លក់នេះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds