សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ប្ដេជ្ញា​ពង្រីក​ផលិតកម្ម​ឱ្យ​បាន​១៥០០​តោន​ក្នុង​១​ឆ្នាំ​

កំពង់ធំ៖ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងក្នុងភូមិអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គ្រោងធ្វើការពង្រីកចង្វាក់ផលិតកម្មបន្ថែម ត្រៀមនាំចេញគ្រាប់ស្វាយចន្ទីកាន់តែច្រើនទៅទីផ្សារក្រៅប្រទេសនាឆ្នាំខាងមុខ បន្ទាប់ពីបាននាំចេញទៅកាន់ទីផ្សារនៃប្រទេសជប៉ុនដោយជោគជ័យ ចំនួន៧០តោនរួចមកហើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងទស្សនៈកិច្ចរបស់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានឱ្យដឹងថា ខ្សែចង្វាក់ក្នុងការផលិតរបស់សិប្បកម្មអ្នកស្រី មានសមត្ថភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីបានចំនួន២តោនក្នុងមួយថ្ងៃ នៃផលិត ផលវត្ថុធាតុដើមមិនទាន់កែច្នៃ។ ផលិតផលសម្រេចរបស់សិប្បកម្មអ្នកស្រីបាននាំចេញទៅលក់ នៅទីផ្សារទំនើបជាច្រើនទូទាំងប្រទេស និងបាននាំចេញទៅកាន់ទីផ្សារនៃប្រទេសជប៉ុនផងដែរ។

អ្នកស្រីបន្តថា ក្នុងរយៈពេល៣ឆ្នាំនេះ គឺជាឆ្នាំនៃការសាកល្បងនាំចេញផលិត ផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារប្រទេស​ជ​ប៉ុ​ន បានចំនួន៧០តោនរួចមកហើយ និងត្រៀមខ្លួននាំចេញបន្តនៅក្នុងឆ្នាំខាងមុខ។ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ ជាផែន​កា​រសិប្បកម្មអ្នកស្រីគ្រោងនឹងពង្រីកចង្វាក់ផលិតកម្មបន្ថែម ធ្វើយ៉ាង ណាផលិតឱ្យបាន១ ៥០០ ក្នុងមួយឆ្នាំ។ អ្នកស្រីបន្ថែមទៀតថា សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅជុំវិញនោះ ដោយពួកគាត់មិនចាំ បាច់ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ឆ្ងាយពីក្រុមគ្រួសារ ថែមទាំងបានជួយទិញផលិតផលស្វាយចន្ទីស្រស់ពីប្រជាសហគមន៍នៅក្បែៗកន្លែងកែច្នៃផងដែរ។

សូមជម្រាបផងដែរថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលមានដាំ ដុះលើផ្ទៃដីជាច្រើន នៃប្រទេសកម្ពុជា។ ស្វាយចន្ទី ជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ ពីដំណាំស្រូវ និងដំណាំដំឡូងមី៕

 

 

អាចជារូបភាពនៃ 5 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទអាចជារូបភាពនៃ 6 នាក់អាចជារូបភាពនៃ 6 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds