ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះកុដិវត្ត១ខ្នងនៅស្រុកបាណន់
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី នៅក្នុងវត្តពោធិ៍រតនារាម ហៅ(វត្តស្វាយប្រគាប) ស្ថិតនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះកុដិវត្ត ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ សង់អំពីឈើ និងប្រក់សង្ក័សី។
សម្ភារៈខូចខាតរួមក្នុងកុដិមាន ៖
-ម៉ាស៊ីនកាត់ផ្កា ១គ្រឿង
-ម៉ូទ័រកាត់សក់ ១គ្រឿង
-ទូរស័ព្ទ អិនចុចពិល ១គ្រឿង
-speaker JBL ១គ្រឿង
-ស្បង់ចីវរ ចំនួន៣
-លុយ ២០០ដុល្លារ
-សៀវភៅ និងកាតវ៉ាក់សាំង
សរុបជាទឹកប្រាក់ខូចខាត និងកុដិប្រហែល៨០០ដុល្លារ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ៖ ក្នុងករណីអគ្គិភ័យនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ។ ករណីនេះ កម្លាំងនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃអធិការស្រុកចំនួន ០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕