ក្លឹប KKIFនឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរនៅតំបន់ 7NG រយៈពេល៣ថ្ងៃដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG និងជាស្ថាបនិកក្លឹបប្រដាលគុនខ្មែរអន្តរជាតិ បានប្រកាសនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្លឹប KKIFនឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរនៅតំបន់ 7NG រយៈពេល៣ថ្ងៃដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ និងអកអំបុក។
តាមរយៈទំព័រហ្វេសបុករបស់ក្លឹបប្រដាលគុនខ្មែរអន្តរជាតិ ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាស្ថាបនិក និងជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរមួយរូបផងនោះ បានបង្ហោះសារអមជាមួយវីដេអូនៅលើទំព័រហ្វេសប៊ុករបស់នៅយប់នេះយ៉ាងដូច្នេះថា៖មហាព្រឹត្តិការណ៍អស្ចារ្យពិធីបុណ្យអុំទូក៣ថ្ងៃនៅស្កាយលែន សេវែនអេនជី ជេតស៍ហ្គាឌិនផាក ថ្ងៃទី ២៤.២៥.២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងរយៈពេល៣ថ្ងៃនេះ មានកម្មវិធីជាច្រើនទៀតរួមមាន៖ ការប្រកួតប្រដាល់អាណាចក្រថ្នាល់គុនខ្មែរក្លឹបប្រដាល់ KKIF របស់លោកឧកញ៉ាស្រីចាន់ថន ការបោកចំបាប់ ការសម្តែងយុទ្ធគុនខម ឆៃយ៉ាំ រួមទាំងការប្រគុំតន្ត្រី មិនតែប៉ុណ្ណោះក៏មានការតាំងពិព័ណ៌ទំនិញ និងម្ហូបអាហារ ព្រមទាំងមានល្បែងកំសាន្តមួយចំនួនដូចជា បណ្តើតប្រទីប អមទាំងការបាញ់កាំជ្រួចទៀតផង។