អនុប្រធានមន្ទីរគ្រឿងញៀនម្នាក់ ត្រូវចាប់ខ្លួនពាក់ពន្ធ័គ្រឿងញៀន

ភ្នំពេញ៖  មន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ នេះបើយោងតាម សមត្ថកិច្ចជាន់ខ្ពស់មួយរូបបានថ្លែងប្រាប់សាព័ត៌មានក្នុងស្រុកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ជនសង្ស័យត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។ យ៉ាងណា Fats News នឹងជម្រាបជូនប្រិយមិត្តអ្នកតាមដានអោយបានច្បាស់នៅ ពេលដែលខាងតំណាងអយ្យាការបញ្ចប់ការស៊ើបសួរ លើចំពាត់ការចំពោះរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds