កូន​ប្រុសញៀនថ្នាំដល់កម្រិត ​ដុត​​ផ្ទះ​​ឆេះ​​​ទាំង​ខ្លួន​​ស្លា.ប់​ក្នុង​ភ្នក់ភ្លើង​

ភ្នំពេញ៖ ផ្ទះមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងស្លាប់បុរសម្នាក់ក្នុងអណ្ដាតភ្លើង ខណៈអគ្គីភ័យនេះកើតឡើងគឺផ្ដើមចេញពីការប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតគ្រប់គ្រងអារម្មណ៍លែងបាន ក៏ដុតផ្ទះឱពុកខ្លួនឯង។

ករណីគ្រោះអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីនេះបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទាំងស្រុង និងរាលដាលដល់បន្ទប់ជួលក្បែរនោះផងដែរ។

ជនរងគ្រោះដែលស្លាប់ក្នុងករណីអគ្គិភ័យនេះ ឈ្មោះ គី ប៊ុនសែន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ ដែលជាកូនប្រុសពៅរបស់ម្ចាស់ផ្ទះ។ ចំណែកឱពុកមានឈ្មោះ គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា កូនប្រុសពៅម្ចាស់ផ្ទះរងគ្រោះជាមនុស្សប្រេីប្រាស់ថ្នាំញៀនរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងជាប់ ក៏បានចងទ្វារខាងក្នុងរួចធ្វេីសកម្មភាពដុតផ្ទះរបស់ឪពុកបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យឆេះខ្លួនឯងស្លាប់នៅក្នុងភ្នួកភ្លេីងតែម្តង។

ទោះបីយ៉ាងណា ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ភ្លាមៗដេីម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង ដោយបានប្រេីប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១៤​គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន៣បំពង់៕អាចជារូបភាពនៃ 5 នាក់, ភ្លើង និង អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ 4 នាក់, ឡានខ្សែកាប, ព្រែកជីកប៉ាណាម៉ា និង អត្ថបទអាចជារូបភាពនៃ ភ្លើង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds