ជំនួយការកំពូល របស់មេបញ្ជាការយោធាអ៊ុយក្រែន ស្លាប់នៅថ្ងៃខួបកំណើត ដោយសារផ្ទុះគ្រាប់បែក ក្នុងកាដូ
ក្រុងកៀវ៖ ជំនួយការកំពូល របស់មេបញ្ជាការយោធាអ៊ុយក្រែន ត្រូវបាត់បង់ជីវិតក្នុងថ្ងៃខួបកំណើតរបស់គាត់ បន្ទាប់ពីកាដូមួយ បានផ្ទុះក្នុងផ្ទះនៅទីក្រុងកៀវ កាលពីថ្ងៃចន្ទទី៦ ខែវិច្ឆិកា។
លោក Valeriy Zaluzhnyy មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ ថា លោកឧត្តមសេនីយ៍ Hennadiy Chastyakov ត្រូវបានសម្លាប់ដោយសារគ្រាប់បែក ដែលផ្ទុះចេញពីកាដូថ្ងៃខួបកំណើតរបស់គាត់។ រូបថតដែលថតបានពីខាងក្នុងផ្ទះរបស់លោក Chastyakov បង្ហាញពីវត្ថុរាងដូចគ្រាប់បែកដៃជាច្រើន ដែលនៅរាយប៉ាយជិតប្រអប់ស្រា។