សាំងធម្មតាឡើងថ្លៃ៥០រៀល ចំណែកប្រេងម៉ាស៊ូតចុះថ្លៃ១០០រៀល
តម្លៃសាំងធម្មតាបានឡើងថ្លៃបន្តិចវិញ ដែលត្រូវលក់រាយក្នុងតម្លៃ៤,៤០០រៀលក្នុងមួយលីត្រ(ឡើងថ្លៃ០.៥០រៀលក្នុងមួយលីត្រ) ខណៈតម្លៃប្រេងម៉ាស៊ូតបានចុះថ្លៃ១០០រៀល មកនៅត្រឹមតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
គួរជម្រាបថា តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលាកន្លងទៅ តម្លៃលក់រាយរបស់សាំងធម្មតា គឺ៤,៣៥០រៀលក្នុងមួយលីត្រ រីឯតម្លៃលក់រាយរបស់ប្រេងម៉ាស៊ូត គឺ៤,៦៥០រៀលក្នុងមួយលីត្រ៕