ដំណឹងល្អ!រដ្ឋបាលរាជធានីភ្នំពេញប្រកាសថាការលក់ដូរតាមកញ្ច្រែងល្អីគ្រប់ប្រភេទមិនតម្រូវឱ្យបង់ថ្លៃភាស៊ីឡើយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបញ្ជាក់ច្បាស់ៗថា ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ គឺមិនតម្រូវឱ្យប្រមូលចំណូលភាស៊ីឡើយ។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។
ការចេញសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ដើម្បីពង្រឹង និងចៀសវាងកុំឱ្យមានជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូចចល័យពីអាជីវករនៅរាជធានីភ្នំពេញ៕
ព័ត៌មានលម្អិតសូមអានសេចក្ដីណែនាំខាងក្រោម៖