លោកបណ្ឌិត អ៊ាង សុផល្លែត៖ យើងប្រើបេះដូងបណ្តុះកូនឈើ ចែកជូនដើមឈើដើម្បីប្រជាពលរដ្ឋកម្ពុជា
ត្បូងឃ្មុំ៖ «យើងប្រើបេះដូងបណ្តុះកូនឈើ ផលិតដើមឈើដោយបេះដូង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីស្តារព្រៃឈើឡើងវិញ និងជូនជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។ នេះជាការថ្លែងឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅថ្ងៃទី ២៨ តុលា ឆ្នាំ២០២៣ នាទីស្នាក់ការគណបក្សស្រុកអូររាំងឪ ។
លោកបណ្ឌិត បានបន្ថែមថា ការបណ្តុះចលនាដាំដើមឈើនេះ គឺជាស្មារតីសាមគ្គីកើតចេញពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស ព្រះសង្ឃ រួមទាំងការចូលរួមពី ប្រជាពលរដ្ឋកម្ពុជា អ្នកស្រលាញ់ព្រៃឈើ ដែលមានច្រើនលាននាក់ ។ «ដើម្បីកម្ពុជាស្អាត បៃតង ចីរភាព ក្រសួងបរិស្ថាន ជំរុញឱ្យយុទ្ធនាការ ១០ តុលា ២០២៣ ផ្តល់ជូនកូនឈើ១លានដើមយ៉ាងតិចជារៀងរាល់ឆ្នាំ និងអាចសម្រេចបាន ដោយបេះដូង ដើម្បីកម្ពុជាបៃតង ស្អាតទាក់ទងទេសចរណ៍មកកម្សាន្តនិងវិនិយោគ។ ស្មារតីនេះបានសរបញ្ជាក់ពីការចូលរួមពីគ្រប់គ្នាទាំងអស់ និងដំណើរត្រឹមត្រូវចំទិសដៅស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាត្រីវិស័យស្រាប់»។ នេះជាការបញ្ជាក់របស់បណ្ឌិត អ៊ាង សុផល្លែត។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវប្រសាសន៍នឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានយុវជនថ្នាក់កណ្តាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការគណបក្សប្រជាជនគ្រប់រូបក្នុងស្រុកអូររាំងឪ ផងដែរ៕