ប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនណាប្រព្រឹត្តខុសបទប្បញ្ញត្តិនិងវិន័យនឹងត្រូវធ្លាក់ស្វ័យប្រវត្តិ

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងបញ្ជាក់ថា៖ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ក្នុងករណីរកឃើញបេក្ខជនណាម្នាក់បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ឬកម្រិតវិន័យ បេក្ខជូនរូបនោះនឹងត្រូវកំណត់ឱ្យធ្លាក់ពីការប្រឡងដោយស្វ័យប្រវត្តិ។ ការថ្លែងបញ្ជាក់បែបនេះរបស់លោករដ្ឋមន្រ្តីអប់រំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ប្រឡងបាក់ឌុប)នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds