វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងបរិស្ថាន បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិភាក្សាការងារ ដើម្បីបន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ។

ថ្លែងក្នុងឱកាស ចូល​ជួ​ប​​សម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ​២​០​២​៣​ លោកសាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអោយដឹងថា វិទ្យាស្ថានប៉ា​ស្ទ័រ​កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិ ដើម្បីអនុវត្តសកម្មភាពវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងសត្វព្រៃ បរិស្ថានវិទ្យា ការស្រាវជ្រាវ និង​តាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ ដែលអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកលោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកិច្ចសហការកន្លងមកលើវិស័យសុខភាពសាធារណៈដោយបានរួមចំណែកលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋា​ភិ​​បាលកម្ពុជា ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យលើការការពារសុខមាលភាពរប​ស់​មន្រ្តីឧទ្យានុរក្ស ដើម្បីកិច្ចការពារបរិស្ថាន។

គួររម្លឹកជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ គឺជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា (MoH) ដែលមានមន្ទីរពិសោធន៍របស់ IPC សម្រាប់ការសិក្សា ឬការស្រាវជ្រាវទាំងឡាយណា ដែលពាក់ព័ន្ធនឹងការការពារជំងឺ និងការការពារសុខភាពសាធារណៈ៕អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់, ប​ន្ទប់ផ្សាយព័ត៌មាន និង ការិយាល័យពងក្រពើអាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 6 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 5 នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds