អតីតនាយករដ្ឋមន្ត្រីចិន លោកលី ខឺឈាង បានទទួលមរណភាព ដោយជំងឺគាំងបេះដូង
អតីតនាយករដ្ឋមន្រ្តីចិនលោកលី ខឺឈាង (Li Keqiang) ទទួលមរណភាពដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦៨ ឆ្នាំ។ លោក លោកលី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦តុលា លោកមានអាការៈគាំងបេះដូងភ្លាមៗ ហើយទទួលមរណភាពនៅម៉ោង ០០:១០យប់ ឈានចូលថ្ងៃទី២៧ តុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។
លោកលី ខឺឈាង Li Keqiang គឺជាសមាជិកនៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣-២០២៣៕