ជប៉ុន ស្នើដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញ

ភ្នំពេញ៖ ក្នុងកិច្ចជំនួបទ្វេភាគីជាមួយ អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើ សុំដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលា បន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោកបានបាត់បង់ថវិការាប់ពានលានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ Yoshimi Ogata បានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។

លោក Yoshimi Ogata បានលើកឡើងទៀតជាមួយនឹងសមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន នោះលោក ក៏បានលើកឡើងករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងក្នុងសកលលោក ក្នុងតំបន់ និងក្នុងប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋជប៉ុនជាច្រើននាក់រងគ្រោះបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាអាមេរិក។ ជាមួយនឹងការផ្តល់កិច្ចសហការពីសំណាក់នគរបាលជាតិកម្ពុជា ដែលបានបង្ក្រាបមុខសញ្ញាមកសម្ងំលាក់ខ្លួនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកឆ្លងដែនជាច្រើនករណីធំៗ តាងនាមឲ្យអគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានគោរពស្នើសុំនគរបាលជាតិកម្ពុជា បន្តផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធ និងរឹងមាំថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាទំនើបនេះទាន់ពេលវេលា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តម សេនីយ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មិនត្រឹមតែប្តេជ្ញាបន្តថែរក្សានូវទំនាក់ទំនងដែលមានពីមុនជាមួយទីភ្នាក់ងារនគរបាលជាតិជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងបន្តធ្វើការពូនជ្រុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់នេះ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយវឌ្ឍនភាព។ ឆ្លើយតបទៅនឹងជំនួយឧបត្ថម្ភគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជារយៈកាលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ។ និងរាល់សំណើសុំកិច្ចសហការ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់និងមានភស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ៕អាចជារូបភាពនៃ 2 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 10 នាក់, មនុស្សកំពុងសិក្សា, ប​ន្ទប់ផ្សាយព័ត៌មាន និង អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds