មេកងកម្លាំងសន្តិសុខក្រុមហាម៉ាស់ និងគ្រួសារ ត្រូវអ៊ីស្រាអែល សម្លាប់

ប្រមុខកងកម្លាំងសន្តិសុខរបស់ក្រុមហាម៉ាស់លោក Jehad Mheisen ត្រូវបានសម្លាប់ រួមជាមួយនឹងសមាជិកគ្រួសារ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះរបស់ពួកគេ ខណៈអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា។

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក វាយលុកទីតាំងនានានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងផ្នែកខ្លះនៃភាគខាងត្បូង ដែលអ៊ីស្រាអែលប្រកាសថាជា “តំបន់សុវត្ថិភាព” ផងដែរ។ អាជ្ញាធរអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយលុកក្រុមភេរវករហាម៉ាស់ គ្រប់ទីកន្លែងក្នុងតំបន់ ហ្គាហ្សា ហើយចោទប្រកាន់មេដឹកនាំ និងអ្នកប្រយុទ្ធរបស់ក្រុមនេះថា បានជ្រកកោនក្នុងចំណោមប្រជាជនស៊ីវិល ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានបន្តបំផ្លាញសង្កាត់ទាំងមូលនៅទូទាំងទឹកដីដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែល ដោយបន្សល់ទុកការស្លាប់ និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការទម្លាក់គ្រាប់បែក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្ស១៣០០នាក់, ផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញនៅទូទាំងតំបន់ហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីន៣៧៨៥នាក់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ១៥២៤នាក់ផងដែរ៕អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds