កីឡាអាស៊ីប៉ារ៉ាហ្គេម ! ក្រុមបាល់បោះពិការនារីកម្ពុជា ឈ្នះ ឡាវ ៦៥-៣៥

អាស៊ី​ប៉ារ៉ាហ្គេម៖ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ប៉ារ៉ាហ្គេម លើក​ទី​៤ នៅ​ប្រទេស​ចិន ក្រុម​កីឡាការិនី​បាល់បោះ​ពិការ​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​នារី​ជម្រើស​ជាតិ​ឡាវ ដោយ​លទ្ធផល ៦៥-៣៥  ក្នុង​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ។

ការ​ប្រកួត​វគ្គវិលជុំ​សន្សំ​ពិន្ទុ​នេះ ក្រុម​នារី​កម្ពុជា​ត្រូវ​​បន្ត​ប្រកួត​ជា​មួយក្រុម​នារី​ជប៉ុន នៅ​ថ្ងៃ​ទី​២០ ខែ​តុលា និង​ប៉ះ​ម្ចាស់​ផ្ទះ​ចិន​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។ សម្រាប់វិញ្ញាសា​បាល់បោះ​នារី​ពិការ​នេះ​មាន៦​ប្រទេស​ចូល​រួមរួមមាន​គឺ​ កម្ពុជា ចិន អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។

សិតទី១កម្ពុជា ឈ្នះ​ ឡាវ ដោយ​ពិន្ទុ ១៧-៦, សិតទី២ ឈ្នះ​ដោយ​ពិន្ទុ ១៧-៥, សិត​ទី​៣ ឈ្នះ​ដោយ​ពិន្ទុ ១៦-១៤ និង​សិត​ទី​៤ ឈ្នះ​ដោយពិន្ទុ ១៥-១០ ដូច្នេះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុសរុប ៦៥-៣៥។ បន្ទាប់​ពី​ចប់វគ្គ​សន្សំ​ពិន្ទុ ក្រុម​ឈរ​លេខ១ និង​លេខ​២ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​មេដាយ​មាស ខណៈ​ក្រុម​ឈរ​លេខ​៣ និង​លេខ​៤​ត្រូវ​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ ខណៈ​ក្រុម​ឈរ​លេខ​៥ និង​លេខ​៥ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៥៕

សមាជិក​ក្រុម​កីឡាការិនី​ពិការបាល់បោះ​កម្ពុជា​មាន កីឡាការិនី អាន ស្រីណែន (ប្រធាន​ក្រុម) កីឡាការិនី ហ៊ូ ចន្ធី, ឡា សាវរីយ៍, សឿម ដា, សាន រដ្ឋា, ដួង ច័ន្ទរក្សា, ឯក ស្រីមុំ, ភួង ភួស, សៀង សុខច័នុ្ទ, ម៉ៅ អែត, តៅ ចាន់ដា និង តុន តុម។ លោក ម៉ៅ សុជា ជា​គ្រូ​បង្វឹក និងលោក ម៊ុយ សឿ គ្រូជំនួយ៕មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ 2 នាក់ និង អក្សរ​ដែល​និយាយថា 'CAMBODIA 2023

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds