រដ្ឋមន្រ្តីក្រសួងបរិស្ថានស្វាគមន៍ការចូលរួមពីដៃគូអភិវឌ្ឍន៍ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (FFI – Cambodia) នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសស្វាគមន៍ចំពោះវត្តមានអង្គការដៃគូទាំងអស់ ដែលមានបំណងជួយលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារ ដើម្បីការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាតាម រយៈយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវអាទិភាព៣ចម្បង ហើយនៅក្នុងអាទិភាពនិមួយៗ គឺផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន ។ លើសពីនេះ ចំពោះការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឱ្យមានការចរចារក្រៅប្រព័ន្ធច្បាប់ឡើយ ។

ដោយឡែកលោក គ្រីស្ទាន តេឡេគី (Kristian Teleki) នាយកប្រតិបត្តិអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ប្រចាំប្រទេ​សកម្ពុជា (FFI – Cambodia) បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីជំរុញការងារស្នូល ស្តីពីប្លាស្ទិកសមុទ្រ (Marine Plastic) កាបូនខៀវ (Blue Carbon) ពីស្មៅសមុទ្រ និងព្រៃកោងកាង ការគ្រប់គ្រងតំបន់ការពារដែលមានស្រាប់ និង ការអង្កេតប្រភេទដើមឈើ ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ការអនុវត្តគម្រោង REDD+ ការអនុវត្តគម្រោងអភិរក្សជីវចម្រុះឆ្លងដែននៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា។

គួររម្លឹកជូនថា ការងារអាទិភាពទាំង៣ គឺទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់ ។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត ។ អាទិភាពទី៣ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល៕អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់, ប​ន្ទប់ផ្សាយព័ត៌មាន និង ការិយាល័យពងក្រពើអាចជារូបភាពនៃ 5 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន និង ជើងតម្កល់អាចជារូបភាពនៃ 7 នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 4 នាក់ និង ជើងតម្កល់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds