ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​អនុវត្ត​សង្គមសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ វិស័យអាកាសចរណ៍ស៊ីវិល បានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​អនុវត្ត​សង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការងារដោយផ្ទាល់ និងដោយប្រយោល ការ​គាំទ្រ និងជំរុញវិស័យទេសចរណ៍ពាណិជ្ជកម្ម ការទាក់ទាញ និងជំរុញ​ដល់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និងធុរកិច្ចក្នុងស្រុកប្រកបដោយទំនុកចិត្ត និងមានលក្ខណៈសេដ្ឋកិច្ចផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា..។

ការថ្លែងបែបនេះបន្ទាប់ពីកិច្ចប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ។ ឯកឧត្តម ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា ​បានអោយដឹងថា ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការរំពឹងយ៉ាងមុតមាំថា សេចក្តី​ព្រាង​ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងជួយ​បំពេញ​នូវ​ចំណុច​ខ្វះ​ចន្លោះ​ផ្នែក​ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលបានរក​ឃើញ​ដោយ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ។

ឯកឧត្តមបានបន្តថា តាមរយៈសេចក្តីព្រាងច្បាប់នេះ នឹង​បង្កើត​ឲ្យ​មាន​ស្ថាប័ន​អាកាសចរណ៍​ស៊ីវិល​មួយ​ មានលក្ខណៈអចិន្ត្រៃយ៍ ដែលមានរចនាសម្ព័ន្ធ និងសមត្ថកិច្ច​ពេញ​លេញ​ក្នុង​ការ​លើក​កម្ពស់​ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃ​ប្រទេស​កម្ពុជាស្របតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន។ ឯកឧត្តមថា «សេចក្តីព្រាងច្បាប់ស្តីពី ការ​បង្កើត​រដ្ឋ​លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្លើយតបទៅនឹងតម្រូវការ និងចំណុចខ្វះចន្លោះ ដែល​បាន​តម្រូវ ​និងរកឃើញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ»។

អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា បន្ទាប់ពីបានស្ដាប់របាយការណ៍ របស់គណៈកម្មការទី៩ ព្រឹទ្ធសភា និងបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ខាងលើយ៉ាងល្អិតល្អន់ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភាយល់ឃើញថា សេចក្តីព្រាងច្បាប់នេះ មានលក្ខណៈត្រឹមត្រូវ តាមទម្រង់ច្បាប់ និង​គតិច្បាប់ និងសម្រេចដាក់នូវសេចក្តីព្រាងនេះ ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធ​សភា​នីតិកាល​ទី៤ ហើយត្រូវព្រឹទ្ធសភាជាតិ នឹងធ្វើការពិនិត្យ ហើយឲ្យយោបល់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ៕ អាចជារូបភាពនៃ 12 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds