គណបក្សយុវជនកម្ពុជា ប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដែលមានលោកបណ្ឌិត ពេជ្រ ស្រស់ ជាប្រធាន បានចេញសចក្តីប្រកាសដោយចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដឹកនាំរាជរដ្ឋាភិបាល នៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សយុវជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fast News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។
គណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សយុវជនកម្ពុជា មានគោលនយោបាយ ទស្សនៈនយោបាយ និងចក្ខុនយោបាយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសធានាស្ថេរភាពនយោបាយឲ្យមានលំនឹង។ ក្រោយពីជជែកយល់គ្នា គណបក្សយុវជនកម្ពុជា សម្រេចចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុជាតិខ្មែរទាំងមូល៕