សហរដ្ឋ​អាម៉េរិក ចាប់ផ្តើម​ផ្តល់​អាវុធ ​និង​ឧបករណ៍​យោធា​ដែល​ត្រូវការ​ចាំបាច់​ដល់​អ៊ីស្រាអែល

សហរដ្ឋ​អាម៉េរិក​បានចាប់ផ្តើម​ផ្តល់​អាវុធ ​និង​ឧបករណ៍​យោធា​ដែល​ត្រូវការ​ចាំបាច់​ដល់​អ៊ីស្រាអែល​រួចហើយ ខណៈ​ដែល​មន្ទីរ​បញ្ច​កោណ​ពិនិត្យមើល​សារពើភ័ណ្ឌ​របស់ខ្លួន ដើម្បី​មើល​ថា​តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​បញ្ជូន​បាន​យ៉ាង​រហ័ស ដើម្បី​ពង្រឹង​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅក្នុង​សង្គ្រាម​រយៈពេល​បី​ថ្ងៃ​មក​នេះ​ជាមួយ​ក្រុម​ហា​ម៉ាស់​។​

ការផ្តល់​នេះ បន្ទាប់​ពីលោក​ប្រធានាធិបតី ចូ បៃ​ដិន នឹងថ្លែងសុន្ទរកថា​ជា​ផ្លូវការ​អំពី​ការវាយប្រហារ​នេះ​ពី​សេត​វិមាន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ខណៈដែលមានជនជាតិ​អាម៉េរិក​ចំនួន ១១ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើ​ហិង្សា​កាលពី​ចុង​សប្តាហ៍​។​

​លោក ច​ន ឃឺ​ប៊ី (John Kirby) អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ជំនួយ​យោធា​លើកដំបូង បន្ទាប់​ពី​ការវាយប្រហារ​ដ៏​ឃោរឃៅ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់ កំពុង “​បើកផ្លូវ​” ទៅកាន់​ប្រទេស​អ៊ីស្រាអែល​។​ ​លោកថា “​យើង​រំពឹង​យ៉ាង​ពេញលេញ​ថា​នឹង​មាន​សំណើ​បន្ថែម​សម្រាប់​ជំនួយ​សន្តិសុខសម្រាប់​អ៊ីស្រាអែល ខណៈ​ពួកគេ​បន្ត​ចំណាយ​លើ​គ្រាប់រំសេវ​នៅក្នុង​ការប្រយុទ្ធ​នេះ​។ យើង​នឹង​នៅ​ជាមួយ​ពួកគេ​ជាប់​រហូត ដោយ​ធ្វើ​ឱ្យ​ប្រាកដថា យើង​បំពេញ​តម្រូវការ​របស់​ពួកគេ​ឱ្យ​អស់​ពី​សមត្ថភាព និង​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​។​”

​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ មន្ត្រី​ក្រសួង​ការពារជាតិ​ជាន់ខ្ពស់​មួយ​រូប​បាន​ព្រមាន​ថា សហរដ្ឋ​អាម៉េរិក​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ក្រុម​ហេស​ប៊ូ​ឡា (Hezbollah) និង​ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ផ្សេងទៀត ដោយ​កត់សម្គាល់​ថា​ការ​សម្រេចចិត្ត​ចល័ត​នាវា​អាម៉េរិក​នៅក្នុង​តំបន់​គឺ​ដើម្បី​រារាំង​ក្រុម​ណាមួយ​ពី​ការចូល ឬ​ពង្រីក​ជម្លោះ​ប្រឆាំង​នឹង​អ៊ីស្រាអែល​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds