ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ​​នឹង​បញ្ជូន​យន្តហោះ ០២​គ្រឿងដើម្បី​ធ្វើការ​ជម្លៀស ពលរដ្ឋ ចេញពី​អ៊ី​ស្រា​អែ​ល

ម៉ិ​ក​ស៊ិ​ក៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ​​នឹង​បញ្ជូន​យន្តហោះ ០២​គ្រឿងដើម្បី​ធ្វើការ​ជម្លៀស ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ចំនួន​៣០០​នាក់ ចេញពី​ប្រទេស​អ៊ី​ស្រា​អែ​ល។ នេះ​បើ​យោង​តាម CNN នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

លោក​ប្រធានាធិបតី បាន​បន្ត​ថា ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ភាគច្រើន ដែល​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​នោះ ភាគច្រើន​សម្រាប់​គោលបំណង​ទេសចរណ៍ និង​សាសនា។ បន្ថែម​លើ​នេះ លោក López Obrador ថ្លែងថា ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​០៣​នាក់ នៅ​តែ​បាត់​ខ្លួន រដ្ឋាភិបាល​កំពុ​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​របស់​ពួក​គេ​។ លោក​បញ្ជាក់​ដែរ​​ថា “​អ្នកការទូត​របស់​យើង កំពុង​ធ្វើ​សកម្មភាព ដើម្បី​ការពារ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​” ។ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក សម្រេច​បញ្ជូន​យន្តហោះ​មួយ​គ្រឿង នឹង​ទៅ​នៅ​ពេល​ព្រឹក និង​មួយ​គ្រឿង​ទៀត​ នៅ​ពេល​រសៀល​ស្អែកនេះបើគ្មាន​អ្វីប្រែ​ប្រួល​ទេ ។

ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​ជា​ច្រើន បាន​និង​កំពុង​ផ្អាក ឫ​លុប​ចោល​ជើងហោះហើរ ទៅ​កាន់​ទីក្រុង Tel Aviv ប្រទេស​អ៊ី​ស្រា​អែ​ល ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា រវាង​កងកម្លាំង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស នៅ​តែ​បន្ត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds