អ៊ីស្រាអែល ប្រកាសធ្វើសង្គ្រាមជាផ្លូវការ

បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់ បើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេស គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែ ល បានបោះឆ្នោតកាលពីយប់ថ្ងៃអាទិត្យទី៨ខែតុលា ដើម្បីធ្វើសង្គ្រាមជាផ្លូវការ។

ការិយាល័យរបស់លោក Netanyahu ក៏បាននិយាយផងដែរថា រដ្ឋាភិបាល បានស្នើសុំសភាអ៊ីស្រាអែល ឲ្យអនុវត្តបទ​ប្ប​ញ្ញ​ត្តិ​គ្រាអាសន្ន ដែលអនុញ្ញាតឲ្យដាក់ឃុំជនសង្ស័យក្នុងរយៈពេលវែងជាងធម្មតា ដោយមិនចាំបាច់ឡើងតុលាការ។

រឿងនេះកើតឡើង ខណៈអ៊ីស្រាអែលបញ្ជាក់ថា​ តួលេខអ្នកស្លាប់នៅក្នុងប្រទេស បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានកើនឡើងដល់៧០០នាក់។ ដោយឡែកមន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សជាង ៣០០នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds