KKIF និងរៀបចំបើកសង្វៀនប្រកួតថ្នាល់គុនខ្មែរ «អាណាចក្រថ្នាលគុនខ្មែរ KKIF» នៅចុងខែនេះ
ភ្នំពេញ៖ ក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF ) និងរៀបចំបើកសង្វៀនប្រកួតថ្នាល់គុនខ្មែរ ដែលឈ្មោះថា «អាណាចក្រថ្នាលគុនខ្មែរ KKIF» ដោយគ្រោងនឹងចាប់ផ្តើមរៀបចំពីចុងខែតុលានេះតទៅ។
ស្ថាបនិកក្លិបក្លិបប្រដាល់គុនខ្មែរអន្តរជាតិ លោកឧកញា ស្រី ចាន់ថន បានឲ្យដឹងនាថ្ងៃទី០៥ ខែតុលានេះ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិករួចមក ខណៈត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ «ខ្ញុំបាទបានចាត់ចែងឱ្យក្រុមការងារត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់ថ្នាលគុនខ្មែរចាប់ពីចុងខែតុលានេះ ដោយដំណើរការប្រកួតរៀងរាល់យប់ថ្ងៃសុក្រ ចាប់ពីម៉ោង១៩:០០នាទីតទៅ នាសង្វៀនក្លឹប KKIF ជូនពុកម៉ែបងប្អូនអ្នកគាំទ្រគុនខ្មែរបានទស្សនា»។
កម្មវិធីនោះមានឈ្មោះថា “អាណាចក្រថ្នាលគុនខ្មែរ KKIF” ដើម្បីផ្ដល់ឱកាសឱ្យកីឡាករ កីឡាការិនីថ្មីៗ ខ្ចីបទពិសោធបានបញ្ចេញសមត្ថភាពក្នុងការដណ្ដើមខ្សែក្រវាត់ KKIF ឬ ពានរង្វាន់ផ្សេងៗ។ រីឯផែនការលម្អិតជាងនេះ ខ្ញុំបាទនឹងជម្រាបជូននៅពេលក្រោយ។
លោកបន្តថា «រឿងពិសេសមួយទៀតនោះ គឺនៅចុងឆ្នាំ២០២៣ដដែលនេះ យើងនឹងគ្រោងរៀបចំព្រឹត្តិការណ៍គុនខ្មែរដ៏ធំមួយផ្សេងទៀត។ តើកម្មវិធីនេះគួរដាក់ឈ្មោះអ្វី? សូមពុកម៉ែបងប្អូនជួយបញ្ចេញមតិយោបល់ទាំងអស់គ្នាផង។ សូមគោរពអរគុណ និងអរគុណ»៕