គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺដើម្បីលើកកម្ពស់វិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរ

សៀមរាប៖ គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាស់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងបំណងដើម្បីលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តនេះ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាពខ្ពស់…។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអោយដឹងថា គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាចបំរើសេវាជូនបងប្អូន មិនចំពោះតែខេត្តសៀមរាប ប៉ុន្តែខេត្តផ្សេងក៏អាចទទួលសេវាដែលយើងធ្លាប់ធ្វើកន្លងមក​។ លោកថា «គម្រោងនេះ គឺដើម្បីអភិវឌ្ឍន៍សេវាសុខាភិបាលនៅក្នុងមន្ទីពេទ្យ អញ្ចឹងយើងខិតខំអភិវឌ្ឍន៍សេវាសុខាភិបាល ដែលដូរពីស្ថានភាពមួយ ទៅស្ថានភាពថ្មីមួយទៀត ដែលស្ថានភាពថ្មីមានភាពប្រសើរជាងស្ថានភាពមុនក្នុងន័យវិជ្ជមាន​»

លោកបន្ថែមថា ការផ្តល់ជំនួយ តាមរយៈគម្រោងនេះ ដូចអ្វីដែលយើងបានគិតកាលពី៤ ៥ ឆ្នាំមុន ដោយយើងបានមើលឃើញពីកំណើនចំនួនអ្នកជំងឺកាន់តែច្រើនមកប្រើប្រាស់សេវាសុខាភិបាល ក្នុងការផ្តល់ការព្យាបាល ការវៈកាត់តាមលក្ខណៈបច្ចេកទេសជាដើម។ គម្រោងនេះយើងមានសំភារៈទំនើបៗ គឺអាចជួយបានច្រើន​។ ជាមួយគ្នានេះដែរ គម្រោងនឹងផ្តល់ជូននូវឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀតរួមមាន ឧបករណ៍ថតកាំរស្មី និងឧបករណ៍អេកូសាស្រ្ត ក៏ដូចជាសម្ភារៈប្រើប្រាស់សម្រាប់សាលអគារនៅក្នុងមន្ទីរពេទ្យខេត្តផ្ទាល់ និងនៅតាមមន្ទីរពេទ្យស្រុក ចំនួនបួន ផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តជុំវិញ និងលើកកម្ពស់លទ្ធភាពក្នុងការមកទទួលសេវាសុខាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថានសុខាភិបាល និងបរិក្ខារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យខេត្ត សៀមរាប និងមន្ទីរពេទ្យស្រុកចំនួនបួន តាមរយៈការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាងផងដែរ៕អាចជារូបភាពនៃ 3 នាក់ និង មន្ទីរពេទ្យមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ 6 នាក់ និង ប្រាសាទអាចជារូបភាពនៃ 1​ នាក់ និង មន្ទីរពេទ្យអាចជារូបភាពនៃ 3 នាក់, អំពូល និង មន្ទីរពេទ្យ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds