​អគ្គនាយករដ្ឋាករទឹកស្វយ័ត៖ រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​ជ្រាវនៅ​ខេត្តសៀមរាប ​ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​

សៀមរាប៖ គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ជ្រាវ ដែលជា​គម្រោងពង្រីកសមត្ថភាពប្រពន្ធ័​ផ្គត់ផ្គង់​ទឹកស្អាតខេត្តសៀមរាប ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ១៥ពាន់លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានអោយដឹងថា រោងចក្រប្រព្រឹត្តកម្មជ្រាវ គឺដែលយកទឹកមកពីទឹកបឹងទន្លេរសាប។ លោកថា នៅសៀមរាបពីមុនយើងយកទឹកមកពីចំនួនពីប្រភព ទី១ ប្រភពទឹកនៅក្រោមដី ដែលយើងយកមករោងចក្រមួយទៀតនៅខាងក្នុងក្រុង ហើយនៅបារាយខាងលិចយើងមានរោងចក្រចំនួន២។ ទី២ រោងចក្រដែលជំនួយដោយរដ្ឋាភិបាលជប៉ុន​ចាប់ពីឆ្នាំ ១៩៩៦ រហូតដល់២០០៧​ ហើយរោងចក្រមួយទៀតគឺយើងបានកម្ចីសម្បទានពី AFD របស់ប្រទេសបារាំង ដែលមានសមត្ថភាពផលិតទឹកបាន១៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ​ ដោយយកប្រភពទឹកពីបារាយខាងលិច សម្រាប់រោងចក្រដែលជាជំនួយពីរដ្ឋភិបាលជប៉ុន គឺយើងយកប្រភពពីក្រោមដី​ ទាំងពីរោងចក្រគឺយើងបានផលិតទឹកបានចំនួន៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ​បូកនឹងរោងចក្រប្រព្រឹត្តកម្មជ្រាវ ៦ម៉ឺនម៉ែត្រគូប​។

លោកបន្ថែមថា« បើគ្មានជំនួយពីអង្គការ JICA ទេ គឺយើងពិបាកក្នុងការអនុវត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាល សហស្សវត្សរ៍នោះទេ អោយប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដូចនេះហើយបានជាយើងស្វែងរកដៃគូអភិវឌ្ឍដ៏ទៃទៀត ដើម្បីជួយអភិវឌ្ឍន៍វិស័យទឹកស្អាត​ អោយបានទៅតាមអ្វីដែរយើងដាក់ផែនការឆ្នាំ២០៣០ ត្រូវអោយពលរដ្ឋមានទឹកស្អាតប្រើប្រាស១០០%​»

សម្រាប់រោងចក្រប្រព្រឹត្តកម្មជ្រាវ គឺយើងអាចផ្ទត់ផ្គង់ទឹកនៅក្រុងសៀមរាប និងតំបន់ជំវិញយើងអាចផ្គត់ផ្គង់ទៅដល់តំបន់អភិវឌ្ឍទាំងពីរដែលរដ្ឋាភិបាលបានអភិវឌ្ឍន៍ គឺតំបន់ពាក់ស្នែង និងរុនតាឯក ហើយយើងបានបញ្ជូនទៅទៅទីនោះរួចរាល់ហើយសម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់នោះដែលនៅក្រៅក្រុង។ គម្រោងនេះ មានគោលដៅធានានូវការផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពជូបប្រជាជនក្នុងក្រុងសៀមរាប និងលើកកំពង់ឧស្សាហកម្មទេសចរណ៍ក្នុងតំបន់​។ គម្រោងនេះបានចាប់ផ្តើមការសាងសង់នៅខែ មេសា ឆ្នាំ ២០១៩ និងបានបញ្ជប់ជាស្ថាពរក្នុងខែឧសភា ឆ្នាំ២០២៣៕អាចជារូបភាពនៃ 4 នាក់ និង ក្លារីណែតមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ 7 នាក់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds