រដ្ឋមន្រ្តីបរិស្ថាន៖ ជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ទៅមន្រ្តីរាជការក្រោមឱវាទថា ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ។

ការថ្លែងឡើងនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំនុចស្នូលនៃយុទ្ធសាស្រ្តចក្រា ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្រ្តនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួបរួមគ្នារវាងនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត និងជួយមើល ជួយតាមដានឱ្យជាប់ ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការងារអាទិភាព លើការលើកកម្ពស់ជីវភាពសហគមន៍ និងការធ្វើកសិកម្ម ជំរុញអព្យាក្រឹត្យកាបូន និងពង្រឹងគុណភាពតាមរយៈបង្កើនសមត្ថភាពសហគមន៍ ។

គួរជម្រាបជូនថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋាន៤ ស្ថិតក្រោមចំណុះ ដែលរួមមាន នាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានបេតិកភ័ណ្ឌធម្មជាតិ និងនាយកដ្ឋានរដ្ឋបាល៕អាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ 7 នាក់, តុ, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 5 នាក់, តុ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds