ក្រសួងព័ត៌មានកម្ពុជាទទួលបានពានរង្វាន់កោតសរសើរពីAIBD លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាន លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស ចាប់ពីថ្ងៃទី ០២ ដល់ ០៤ ខែ ឆ្នាំតុលា ឆ្នាំ២០២៣ នេះ។

ការប្រគល់ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាន តាមរយៈឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ម្សិលម៉ិញ។

លោកស្រី ហ្វីឡូណេម៉ា នាយកប្រតិបត្តិនៃAIBD បានអោយដឹងថា វិទ្យាស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងព័ត៌មានកម្ពុជា ដែលបាននិងកំពុងជួយដល់វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគឺនៅក្នុងអំឡុងពេលដ៏លំបាកបំផុតនៅពេលដែលពិភពលោកកំពុងរងនូវជំងឺកូវីដ ១៩។

លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងព័ត៌មានកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា នឹងបន្តរជួយជ្រោម​ជ្រែ​ង​​ដល់វិទ្យាស្ថាន ជាបន្តទៅទៀត ក្នុងការជួយដល់ប្រទេសសមាជិកទាំងអស់ក្នុងការអភិវឌ្ឍវិស័យផ្សាយសោតទស្សន៍ ក៏ដូច​ជាប្រព័ន្ធផ្សាយផ្សាយទាំងមូល ជាពិសេសនៅពេលដែលពិភពលោក កំពុងវិវឌ្ឍទៅរកបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ។ AIBD បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award ជូនដល់តែប្រទេសចំនួនពីរប៉ុណ្ណោះក្នុងចំណោច ២៦ ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds