Dave Leduc ៖ ហេតុអ្វី ព្រំ សំណាង មិនសន្លប់ ពេលត្រូវមួយកែងរបស់កីឡាករអាមេរិក​

បន្ទាប់​ពី​ព្រំ សំណាង​​ ត្រូវ​បាន​កីឡាករ​អាមេរិក Pawell Bansak ​វាយ​ត្រូវ​មួយ​កែង​បក កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ មិន​សន្លប់ កីឡាករ​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc បាន​ចាប់​អារម្មណ៍​ចំពោះភាពរឹងមាំរបស់អ្នកលេងគុនខ្មែររូបនេះ​…។

តាមរយៈទំព័រហ្វេសបុក ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា​ Leduc បាន​រៀប​រាប់​ថា ៖«ការ​​ប្រ​កួត​​រវាង​​កីឡាករ​អា​មេ​រិ​ក ​និង ព្រំ ​សំណាង ​ពិតជា​គួរ​ឱ្យ​ធុញទ្រាន់។ ខ្ញុំ​​គិត​​ថា ​សំណាង​ មិន​ខ្វល់​​ពី​​ការ​​ប្រកួត​​នេះ​​ទាល់​តែ​​សោះ​ ហើយ​​គ្រាន់​​តែ​​ធ្វើ​​តិច​តួច​បង្គ្រប់​កិច្ច។ ​គេ​​បាន​​ត្រឹម​​តែ​​អោប​ ហើយ​​មិនបាន​ធ្វើ​អ្វីសោះ​ទាំង​៣​​ទឹ​ក លើក​​លែង​​តែ​ការ​វាយ​ចេញ​ដ៏​​គ្រោះ​ថ្នាក់​​មួយ​​របស់​​កីឡាករ​​អាមេរិក​គឺកែង​បក ប៉ុន្តែ ព្រំ សំណាង មិន​ទាំងដួល​ផង!»។

ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា​ Leduc បន្ថែមថា «គ្រូ​​បង្វឹក​​របស់​​ខ្ញុំ​​បាន​​ទូរសព្ទ​​មក​​ខ្ញុំ​ បន្ទាប់​​ពី​​ការ​​ប្រកួត​​​ និង​បាន​​និយាយ​​ថា ​គាត់​​ចាប់​​អារម្មណ៍​​ជា​ខ្លាំង​​ចំពោះ​​ភាព​​រឹង​មាំ​​របស់​​សំណាង​។ គាត់​​មិន​​យល់​​ថា​ ហេតុ​អ្វី​ សំណាង មិន​ដួល បន្ទាប់​ពី​ត្រូវ​កែង​បក។ គាត់​​គឺ​​ជា​​អ្នក​​ប្រយុទ្ធ​​ម្នាក់​​ដ៏​រឹង​មាំ​​ដែលគ្រូបង្វឹក​របស់​ខ្ញុំ​ធ្លាប់​បាន​ជួប។ សូម​ទទួល​ការ​គោរព​ពី​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ជួប​អ្នក​នៅ​ប្រទេស​កម្ពុជា។ មិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា»

តាម​ការ​គ្រោង​ទុក ព្រំ សំណាង នឹង​ប្រកួត​ជា​មួយ Dave Leduc នា​ចុង​ខែ​វិច្ឆិកា ខាង​មុខ​​​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ដែល​ប្រើ​​ក្បាច់​គុន​ខ្មែរ ប៉ុន្តែ​មាន​តែ​១​ទឹក​៩​នាទី៕ព្រំ សំណាង ប្រកួត ជាមួយ Pawell រូបពី VDO Town Full HDអាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds