សមាជិកព្រឹទ្ធសភា ចុះទៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ រយៈពេល៣ខែកន្លងមកនេះ

ភ្នំពេញ.៖ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣នេះ បានបើកសម័យប្រជុំលើកទី​ ១១ នីតិកាលទី​ ៤។ សម័យប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី ១០ និងលើកទី ១១ ព្រឹទ្ធសភានីតិកាលទី ៤។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក-សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះ ទៅកាន់មូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាព្រឹទ្ធសភា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះដែរ ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងពង្រីកគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទាំងប្រទេស។

ជារួមរាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តន៍ដោយសកម្ម នូវរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួន លើគ្រប់វិស័យ ដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល។ ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។

ស្របតាមជំហានទៅមុខដ៏ស្វាហាប់ និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាល ក្នុងការបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន៕អាចជារូបភាពនៃ 3 នាក់, ប្រាសាទ, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 9 នាក់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds