សម្ដេចនាយករដ្ឋមន្រ្តីដាក់បញ្ជាឱ្យអាជ្ញាធរទាំង២៥រាជធានីខេត្តយកចិត្តទុកដាក់ជួយសង្រ្គោះអ្នករងគ្រោះដោយសារទឹកជំនន់
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេសថ្មីមួយ ដោយបានដាក់បទបញ្ជាឱ្យអាជ្ញាធររាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ និងត្រៀមចុះជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ខណៈទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់បណ្ដាខេត្តមួយចំនួន។ សូមស្ដាប់ប្រសាសន៍សម្ដេចនាយករដ្ឋមន្រ្តី…
សំឡេងសម្ដេចធិបតី ហ៊ុន ម៉ាណែត៖
គួរជម្រាបថា ដោយសារតែមានភ្លៀងធ្លាក់រាយប៉ាយក្នុងរយៈពេល៣ទៅ៤ថ្ងៃកន្លងមកនេះ បណ្ដាលឱ្យមានបរិមាណទឹកភ្លៀងច្រើនបង្កឱ្យផ្លូវទឹកមួយចំនួនក្នុងភូមិសាស្ត្រមួយចំនួនដូចជា៖ ខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិនមានការកើនឡើងជាបន្តបន្ទាប់។ ក្រសួងធនធានទឹក ក៏បានណែនាំឱ្យប្រធានមន្ទីរនៅតាមបណ្ដាខេត្តទាំង៥ខាងលើ បង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពកម្ពស់ទឹក និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា៕