សហជីព បន្តទាមទាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ$២១៥ សម្រាប់ឆ្នាំ២០២៤ ខណៈតម្លៃទំនិញនៅលើទីផ្សារ កំពុងឡើងថ្លៃ

ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរឆ្នាំ២០២៤ សម្រាប់ភាគីសហជីព ការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ២១៥ ដុល្លារ នៅឆ្នាំ២០២៤ ខណៈមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាប្រាក់ឈ្នួលរបស់កម្មករឡើងមិនទាន់អតិផរណា និងការកើនឡើងតម្លៃទំនិញនៅលើទីផ្សារនៅឡើយទេ។
ក្រុមសហជីពបានអះអាងថា នៅឆ្នាំ២០២៣នេះ អតិផរណា ២.៥% ជាទូទៅបើពិនិត្យលើតម្លៃម្ហូបអារហារកើនឡើងជាង១០%ឯណោះ។ ដូច្នេះនៅពេលដែលអតិផរណាខ្ពស់ កម្មករទទួលប្រាក់ខែតិចជាងមុនធ្វើឲ្យការចំណាយកាន់តែលំបាក។ ការចរចាប្រាក់ឈ្នួល សម្រាប់កម្មករកាត់ដេរត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ នេះបើយោងលើកិច្ចព្រមព្រៀង រវាងសមាគមនិយោជក(GMAC) និងសហជីពកាលខែមេសា ឆ្នាំ២០១៤ និងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨។
នៅឆ្នាំ២០២៣នេះ ពួកគេកំពុងចរចាយ៉ាងសកម្ម តែភាគីទាំងបីមិនទាន់រកចំណុចរួមបានទេ និយោជដំឡើងតែ១.៥០ដុល្លារ ប៉ុណ្ណោះ នៅពេលដែលភាគីកម្មករបានទាមទារ ២១៣ ដុល្លារ ហើយរាជរដ្ឋាភិបាលបង្ហាញថាអាចបានត្រឹមតែ២ដុល្លារ។
ទោះបីជាយ៉ាងណា កម្មករមានការមិនពេញចិត្តនូវការបង្ហាញជំហររបស់ក្រុមភាគីចរចាមួយចំនួនឡើយ ពួកគេបានសម្រេចចិត្តធ្វើការទាមទារជាសាធារណៈ នៅតាមរោងចក្រសហគ្រាស កន្លែងស្នាក់នៅ កន្លែងហូបអាហារ។ ពួកគេបានបង្ហាញការទាមទារដោយថតសកម្មភាពបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមដើម្បីឲ្យរាជរដ្ឋាភិបាល និងនិយោជកផ្តល់ប្រាក់ឈ្នួលអប្បបរមាឱ្យពួកគេ។
សហភាពការងារកម្ពុជា ដែលមានលោក អាត់ ធន់ ជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តខិតខំប្រឹងប្រែងជំរុញឲ្យនិយោជកផ្តល់ប្រាក់ឈ្នួលឲ្យដល់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤ យ៉ាងហោចណាស់ ២១៣ ដុល្លារ ហើយគាំទ្រការស្នើរបស់កម្មករក្នុងការទាមទារនេះឱ្យសមស្របនឹងការកើនឡើងនៃអតិផរណា។ ដើម្បីជួយសម្រាលការលំបាកដល់កម្មករ លោក អាត់ ធន់ ក៏បានបន្តទាមទារឲ្យនិយោជក និងរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល ២១៣ ដុល្លារនេះបូកបន្ថែមលើ ប្រាក់ឈ្នួលដែលមានស្រាប់ បញ្ចុះតម្លៃទំនិញនៅលើទីផ្សារ ផ្តល់ប្រាក់ថ្លៃអាហារថ្ងៃត្រង់មួយពេល ប្រាក់រង្វាន់ទៀងទាត់ ១៥ ដុល្លារ និងថ្លៃធ្វើដំណើរ ១៥ ដុល្លារក្នុងមួយខែៗដល់កម្មករ។
ក្រៅពីនេះក៏មានសំណូមពរជាច្រើនទៀតដូចជា បញ្ចុះតម្លៃប្រេងសាំង ថ្លៃផ្ទះជួល អគ្គិសនី-ទឹកភ្លើង ដោះស្រាយបញ្ហាប្រ​ឈ​ម​​នៃវិស័យការងាររួមទាំងដោះស្រាយវិវាទ សិទ្ធិបង្កើតសហជីព ការពង្រីកចុះអធិការកិច្ច រួមទាំងការពង្រីកការកំណត់ប្រាក់ឈ្នួល​អប្បបរមានៅវិស័យផ្សេងទៀត ដូចជាវិស័យសំណង់ កសិកម្ម និង សេវាកម្មជាដើម។
បន្ថែមពីនេះ លោកបានស្នើសុំឱ្យបេឡាសន្តិសុខសង្គម ពង្រីកការចុះបញ្ជីសមាជិក និងពង្រឹងសេវារបបសន្តិសុខសង្គម ចុះបញ្ជីកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានអាយុលើស ៦០ ឆ្នាំដើម្បីទទួលសេវាថែទាំសុខភាព និងប្រាក់សោធន ផ្ដល់បណ្ណមូលនិធិសមធម៌ក្រៅប្រព័ន្ធដល់កម្មករក្រៅប្រព័ន្ធឡើងវិញ​ និងស្នើសុំឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពដែលបានបញ្ឈប់និងបញ្ចប់កិច្ចសន្យាឱ្យចូលធ្វើការវិញ៕May be an image of 6 people and textMay be an image of 4 people and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds