ចិនសម្រេច​ដក​​ពោង​បណ្តែតទឹក​ចេញ​ពី​តំបន់​កោះ​មានជម្លោះ​ជាមួយហ្វីលីពីន

រយៈពេល​២ថ្ងៃ​បន្ទាប់​ពី​​ឆ្មាំ​សមុទ្រ​ចិន​ដាក់​ពង្រាយ​ពោងបណ្តែតទឹក​នៅ​ជិត​កោះ​មានជម្លោះ​ ឆ្មាំ​សមុទ្រ​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​សម​ភាគី​ចិន​​បាន​ដក​​ចំណែក​ដែល​នៅសេសសល់​​​នៃ​របាំង​បណ្តែត​ដែល​រារាំង​អ្នកនេសាទ​ហ្វីលីពីន​​ពី​ការចូល​ទៅក្នុង​បឹង​មួយ​នៅឯ​ច្រាំង​សមុទ្រ​ដែលមាន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង។

អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ Commodore Jay Tarriela បាន​ប្រាប់​វិទ្យុ DWPM និង​ប៉ុស្តិ៍​ព័ត៌មាន ANC ដោយនិយាយថា នាវា​ឆ្មាំ​សមុទ្រ​ចិន​ចំនួន ៤ ​គ្រឿង​​ស្ថិត​នៅក្បែរនោះ មុនពេល​ហ្វីលីពីន​កាត់​របាំង​ប្រវែង ៣០០​ ម៉ែត្រ​ កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​ដក​យុថ្កា​របស់​វា​ចេញ ។ លោក​បន្ថែមថា កប៉ាល់​ចិន «មិន​ឈ្លានពាន​ទេ» ​បន្ទាប់ពី​បានឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​ទូក​ហ្វីលីពីន។

​កាល​ពីថ្ងៃ​អាទិត្យ ​ឆ្មាំ​សមុទ្រ​ហ្វីលី​​​ពីន បាន​​​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយបង្ហាញ​ពីសកម្មភាពរបស់​នាវា​ចិន​​ដាក់​ពង្រាយ​ពោង​បណ្តែ​ត​ទឹក​​​​​នៅ​ជិត​កោះ​​​  Scarborough Shoal ដែល​​មាន​ជម្លោះ​ និង​រារាំង​ដល់​​​​ការ​​ចូលទៅ​នេសាទ​តាមទម្លាប់​របស់​​ប្រជានេសាទ​​ហ្វីលីពីន​។

​នៅ​ថ្ងៃចន្ទ​​ប្រទេសហ្វីលីពីន បានដាក់ចេញ​វិធានការ​កាត់​ពោង​បណ្តែតទឹកនោះ ដោយ​ហៅ​​ថា «ប្រតិបត្តិការ​ពិសេស» ​ហើយ​ភាគី​ចិន​ក៏​មិនបាន​ជំទាស់​​និង​សកម្មភាព​កាត់​ពោង​របស់​ភាគី​ហ្វីលីពីន​ដែរ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds