​អ្នកលេងគុនខ្មែរ លន បញ្ញា នៅតែបន្តមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត

កីឡា៖ កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែង ​មិនទាន់ស្គាល់​បរាជ័យ​ឡើង​ក្នុង​រយៈ​ពេល​ជាង៣ឆ្នាំ​ចុង​ក្រោយ​នេះ ម្ចាស់ខែ្សក្រវាត់៤​គ្រឿង​ ​អ្នកលេងគុនខ្មែរ លន បញ្ញា នៅតែបន្តមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត ជា​ពិសេស​ចង់​ជួប​ដៃ​គូ​ខ្លាំង​ៗ​មក​ពី​ក្រៅ​​ប្រទេស​​ដើម្បី​បង្កើន​​សមត្ថភាព​ឲ្យ​ឈាន​ដល់​កម្រិត​កាន់​តែ​ខ្ពស់។

លន បញ្ញា ជា​កីឡាករ​ឃីកបុកស៊ីង និង​គុន​ខ្មែរ​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​​​បាន​ឈ្នះ​មេដាយ​មាស១ និងប្រាក់១ ពី​កីឡា​ស៊ីហ្គេម​ពីរ​លើក​ចុង​ក្រោយ។ ​ស៊ីហ្គេមលើកទី៣២ រូប​គេ​​បាន​ឈ្នះ​​​មេដាយ​មាសលើ​កីឡាឃីកបុកស៊ីង​​ទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។

កីឡាករ លន បញ្ញា ថ្លែរប្រាប់សារព័ត៌មានក្នុងស្រុក ថា «បច្ចុប្បន្នខ្ញុំមានខ្សែក្រវាត់៤គ្រឿង។ គោលដៅបន្ទាប់របស់ខ្ញុំគឺបន្តហ្វឹកហាត់ឲ្យខ្លាំង ហើយក៏ចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត។ សម្រាប់ដៃគូប្រកួតខ្ញុំចង់ជួបកីឡាករបរទេសខ្លាំងៗ ពីព្រោះនៅពេល​ខ្ញុំជួបដៃគូខ្លាំងៗគឺជាឱកាស​អភិវឌ្ឍសមត្ថភាព​បន្ថែម​ទៀត។ ជា​ពិសេស​ ខ្ញុំ​​កាន់តែខ្លាំង កាន់​តែ​ល្បី ហើយ​ជួយ​ផ្សព្វផ្សាយ​គុនខ្មែរ​លើ​ឆាកអន្តរជាតិផង»។ សូមបញ្ជាក់ផងដែរថា កីឡាករលន បញ្ញា ​ធ្លាប់ប្រកួត១០៤ដង ឈ្នះ៨២ ចាញ់១៧ ស្មើ៤ និងផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៤៣លើក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds